ទៅរកទិញខោអាវ ត្រូវជនសង្ស័យ គ្នា៧នាក់ ល្បួងយកគ្រឿងអលង្ការ និងលុយអស់ជិត ១០០០ដុល្លារ

ភ្នំពេញ៖ នារីម្នាក់ ត្រូវជនសង្ស័យមានគ្នា៧នាក់ ប្រើល្បិចទម្លាក់គ្រាប់កង់ ថាមាសរួចបបួលយកទៅ ចែកគ្នារួចដោះយក
កងដៃ​ ខ្សែក និងលុយអស់ជិត១០០០ដុល្លារ គេចខ្លួនបាត់ កាលពីវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦
ស្ថិតនៅក្នុងដីឡូត៍ភូមិក្រាំងដូនទ័យ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ នារីរងគ្រោះឈ្មោះ ដួង សុខហេង អាយុ២៦ឆ្នាំ
ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកឯជនសង្ស័យ មានគ្នា៧នាក់ ពុំត្រូវបានគេស្គាល់ អត្ត
សញ្ញាណនោះទេ។ បើយោងតាមនារីរង គ្រោះរៀបរាប់ប្រាប់នគរបាលវិញនោះ មុនពេលកើតហេតុនារីរងគ្រោះ បានមកផ្សា
រចោមចៅ ក្នុងគោលបំណងរក ទិញខោអាវ ខណៈកំពុងតែ ដើររកមើលនោះ ស្រាប់តែមានជនសង្ស័យ ៧នាក់ ដើរក្បែរហើយ
ដោយខ្លួន ដើរពីមុខ និងខ្លះដើរពីក្រោយ បន្តិចក្រោយមកស្រាប់តែគេធ្វើជា ធ្លាក់ថង់១ ខាងមុខនារីរងគ្រោះ ភ្លាមៗនោះដែរ
មានបក្ខពួកគេម្នាក់បានអោនរើស រួចហើយធ្វើជាស្រាយមើល ហើយប្រាប់នារីរងគ្រោះថាមាស និងបានចាប់ដៃនារីរងគ្រោះ
កុំឲ្យមាត់ចាំចែកគ្នា ក្រោយមកបបួលគ្នា ទៅក្នុងដីឡូត៍កើតហេតុខាងលើ ដើម្បីចែកមាស់គ្នា លុះពេលទៅដល់បក្ខពួក គេនៅ
ទីនោះជាស្រេច ហើយបានដោះគ្រឿង អលង្ការពីខ្លួននារីរងគ្រោះអស់ រួចយកលុយ ចំនួន២០០ដុល្លារ ក្នុងហោប៉ៅ និងទូរស័ព្ទ
មួយគ្រឿងទៀត គេចខ្លួនបាត់អស់។ ក្រោយពេលកើតហេតុ បន្តិចទើបដឹងខ្លួនថា គេបោកក៏បានមកដាក់ពាក្យបណ្តឹង ឲ្យនគរ
បាលជួយស្វែងរក ជនសង្ស័យទាំងនោះ ដើម្បីឃាត់ខ្លួនយក ទៅផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕

Previous
Next Post »