​ដេននី ក្វាន់ ​ឆ្លើយ​តប​អ្នក​រិះគន់​ថា ថត​សិច​ស៊ី​ដើម្បី​យក​លុយ​ជួយ​អ្នក​ក្រីក្រ​

សិល្បៈ​៖ ​តារា​សម្ដែង​ជា​ច្រើន​កំពុង​បង្ហាញ​នូវ​ទឹក​ចិត្ត​សប្បុរសធម៌​តាម​រូប​ភាព​ផ្សេង​ៗ​គ្នា ​ដោយ​អ្នក​ខ្លះ​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ​និង​អ្នក​ខ្លះ​ទៀត​បាន​រិះរក​វិធីសាស្ត្រ​អំពាវនាវ​ឱ្យ​សប្បុរសជន​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក​ចូល​រួម​ជួយ​ផ្ដល់​គ្រប់​សម្ភារៈ ​និង​វិការ​តាម​លទ្ធភាព ​ជួយ​ឧបត្ថម្ភ​ដល់​ជន​ទី​ទាល់ក្រ ​ដែល​កំពុង​ជួប​បញ្ហា​ទី​ទាល់​។
12507328_1704094969812016_5992720288597554041_n
​ជា​មួយ​គ្នា​នឹង​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទឹក​ចិត្ត​ជ្រះថ្លា​នេះ​ តារា​សម្ដែង​សិច​ស៊ី ដេននី ក្វាន់ ក៏​បាន​បង្ហាញ​សកម្មភាព​ជួយ​ដល់​ជន​ទី​ទាល់ក្រ​ជារឿយៗ​មក​ហើយ​ដែរ​ ដោយ​នាង​បាន​បញ្ជាក់​ប្រាប់​ថា ​រាល់​ការ​ចំណាយ​ថវិកា​ជួយ​ដល់​ជន​ទី​ទាល់​ដែល​នាង​ធ្វើ​កន្លង​មក គឺ​នាង​បាន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​មិន​មាន​ជំនួយ​ពី​ខាង​​ណា​មក​ទេ​។
​ការ​បង្ហាញ​ចេញ​នូវ​សកម្មភាព​វិជ្ជមាន​សម្រាប់​សង្គម​នេះ ដេននី ក្វាន់ ​ក៏​មាន​អ្នក​កោតសរសើរ​ចំពោះ​ទឹក​ចិត្ត​នាង ​តែ​ក៏​នៅ​មាន​អ្នក​ខ្លះ​ទៀត​​ បាន​រិះគន់​ចំពោះ​ការ​ស្លៀក​ពាក់​សិច​ស៊ី​របស់​នាង​មិន​សម​ជា​នារី​ខ្មែរ​ផង​ដែរ ប៉ុន្តែ​ពាក្យ​រិះគន់​ទាំង​នេះ​ត្រូវ​បាន​តារា​ស្រី​រូប​នេះ​ឆ្លើយ​តប​ថា ​នាង​សិច​ស៊ី​ជា​រឿង​របស់​នាង ​ហើយ​នាង​ក៏​មិន​បាន​យក​ខ្លួន​ប្រាណ​អ្នក​រិះគន់​មក​សិច​ស៊ី ​ឬ​បង្ហាញ​គេ​ដែរ​ ​ហើយ​ការ​សិច​ស៊ី​របស់​នាង​សម្រាប់​តែ​ការងារ​សិល្បៈ​ដែល​នាង​មិន​បាន​ស្លៀក​សិច​ស៊ី​ចូល​ទៅ​ក្នុង​វត្ត ​ដើម្បី​បង្ហាញ​ព្រះសង្ឃ​នោះ​ទេ​។
ដេន​នី​ក្វាន់ ​បាន​បន្ត​ថា ​ម្យ៉ាង​ទៀត​រាល់​ការ​ស្លៀកពាក់​សិច​ស៊ី ​ថត​ការងារ​សិល្បៈ​ដូច​ជា​ការ​ថត​ស្ប៉ត ខ្សែ​ភាពយន្ត គឺ​ដើម្បី​យក​លុយ​ទាំង​នោះ​ទៅ​ចែក​ជួន​ជន​​ទី​ទាល់ក្រ ​ដែល​កំពុង​អត់​ឃ្លាន ​ចំណុច​នេះ​ហើយ​ដែល​នាង​យល់​ថា​ជា​អំពើ​ល្អ​របស់​អ្នក​សិល្បៈ ​ហើយ​នាង​ក៏​សុំ​ចិត្ត​អ្នក​រិះគន់​យោគយល់​រាល់​ការ​ស្លៀកពាក់​សិច​ស៊ី​នេះ​ផង​ចុះ ​ព្រោះ​សម័យ​នេះ ​ជា​សម័យ​កាល​ជឿន​លឿន​ទៅ​ហើយ ​ដូច្នេះ​ហើយ​អ្នក​សិល្បៈ​ត្រូវ​តែ​ដើរ​ឲ្យ​ទាន់​សម័យ​កាល​៕
Previous
Next Post »