ចាប់​បាន​ឧក្រិដ្ឋ​​ជន ​ដែល​បាន​កាប់​ប្រហារ​ ផ្តាច់​ពូជ​​មួយ​គ្រួសារ

ខេត្ត​ព្រះ​សីហ​នុ៖ ដំណឹង​ច្បាស់​ការណ៍ ​មុន​នេះ​បន្តិច​បាន​ប្រាប់​ថា ឃាតករ​ដែល​បាន​កាប់​ប្រហារ​ មាន​បំណង​ផ្តាច់​ពូជ​មួយ​
គ្រួសារ​នៅ ​ក្រុងព្រះសីហនុ ចាប់ខ្លួន​បាន​ហើយ​ឈ្មោះ​លុយ សុ​ភ័ក្ត្រ អាយុ​២៦​ឆ្នាំ គឺ​ចាប់​បាន​នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល
វេលា​ម៉ោង​០៩​​​ព្រឹក​ថ្ងៃ​ទី​៧ មក​រា នេះ ។ ពេល​នេះ​កំពុង​បញ្ជូន​ឆ្ពោះទៅ ​ក្រុងព្រះសីហនុ​វិញ​ហើយ ដោយ​នគរបាល​ខេត្ត​ព្រះ​
សីហ​នុ ។ មិន​ទាន់​ដឹង​ច្បាស់​ពី​សាវតា​ជាតិ​ឃាតករ​នេះ​នៅឡើយ​ទេ ព្រោះ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ​ទើប​ចាប់​បាន​ថ្មី​ៗ មិន​
ទាន់​បាន​ព័ត៌មាន​លំអិត​នៅឡើយ ។ ប៉ុន្តែ​តាម​ប្រភព​ខ្លះ​និយាយ​ថា ឧក្រិដ្ឋជន​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ និង​បាន​ចេញពី​ពន្ធ
នាគារ​ពី​ឆ្នាំ​២០១០ ។


Previous
Next Post »