ព្រូស្ទើរភ្លើង បើក​រថយន្តដឹក​ទឹកកក បុករះ​កន្លែងលក់ប្រហិត របួសធ្ងន់-ស្រាល២នាក់

រាជធានី​ភ្នំពេញ ៖ ​មនុស្ស​២​នាក់​ប្រុស​-​ស្រី​បាន​រង​របួសធ្ងន់​-​ស្រាល និង​ម៉ូតូ​មួយ​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ
ហើយ​រថយន្ត​ក៏​ជ្រុល​​​ទៅ​បុក​របង​សាលា​ទៀត បន្ទាប់​ពី​​ត្រូវ​ព្រូឡានឡើង​បើក​បុក​រះ​​ទាំង​កំរោល ដែល​ហេតុ​ការណ៍​
នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​​ម៉ោង​០១ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​សា​លា
ប​ថម​សិក្សា​តេ​ជោ​សែន​ទួល​សង្កែ ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។
ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ឆឺ រ៉ា​វី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​គ្រូបង្រៀន និង​ជា​អ្នកលក់
​ប្រហិត (​របួសធ្ងន់​)​និង​ម្នាក់​ទៀត​ឈ្មោះ​ជា ស្រេង អាយុ​៤០​ឆ្នាំ (​របួសស្រាល​) មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។
ចំណែក​ជន​បង្ក​ជា​ព្រូឡាន​ឈ្មោះ​សុខ ជា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​សង្កែ ។
ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ដែល​មាន​ពាក់​​ស្លាក​លេខ​ភ្នំពេញ 2AE-4593 (ដឹកទឹកកក)
មក​ចត​​នៅ​ទី​តាំង​ខាងលើ ដោយ​​ត្រូវ​អ្នកបើកបរ​ចុះ​លើក​​ទឹកកក​ដាក់​​ឱ្យ​​ម៉ូយ ។ ពេល​នោះ មិនដឹង​យ៉ាងម៉េច
ស្រាប់តែ​ព្រូឡាន​ខាងលើ​ ឡើង​ទៅ​បើក ក៏​ជ្រុល​ចង្កូត​បុក​រះ​ចូល​កន្លែង​លក់​ប្រហិត បណ្តាល​ឱ្យ​មនុស្ស​ប្រុស​-​ស្រី
​២​នាក់​រង​របួសធ្ងន់​-​ស្រាល​តែ​ម្តង ។ បន្ទាប់​កើតហេតុ ជន​​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ។




Previous
Next Post »