ប្រតិបត្តិការ ​ចុះ​ចាប់​មុខសញ្ញា​ ចោរ​ប្រើ​ដាវសា​មូ​រ៉ៃ​ ប្លន់​ម៉ូតូ​ ពេល​យប់ ​បាន​៥​នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​​នគរបាល​​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​រាជធានី​ភ្នំពេញ
បាន​ធ្វើការ​ស្រាវជ្រាវ​រក និង​ឃាត់ខ្លួន​មុខសញ្ញា​ក្រុម​ចោរ​ ប្រើ​ដាវ​សា​មូ​រ៉ៃ​ប្លន់​ពេល​យប់ ​​ក្នុង​ទូ​ទាំង​រាជធានី​ភ្នំពេញ ​​បាន
​ចំនួន​៥​នាក់​ហើយ ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​១៤ មក​រា មក​ដល់​ថ្ងៃ​ទី​១៦ មក​រា ២០១៦ ហើយ
នឹង​បន្ត​ចុះ​ចាប់​ទៀត​ដែរ ។
ក្នុង​នោះ ត្រូវ​កម្លាំង​ដកហូត​ម៉ូតូ ​បាន​ចំនួន​២គ្រឿង ដែល​ចុង​ក្រោយ គឺ​ពួក​គេ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ម៉ា​កណិច​មួយ
​គ្រឿង​ពី​ជន​រង​គ្រោះ ស្ថិត​នៅ​លើ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។




Previous
Next Post »