បុរស​អាយុ​ ២៤​ឆ្នាំ​ ចាប់​រំលោភ​ស្ត្រី​ អាយុ​៤៦​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ ចាប់ខ្លួន​ក្រោយ​ពី​មាន​ពាក្យបណ្ដឹង​ ថា​បាន​ចាប់​ស្ត្រី​ម្នាក់​អាយុ​៤៦​ឆ្នាំ​ដែល
​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​រហូត​បាន​សម្រេច​២​ដង​ កាលពី​រសៀល​ថ្ងៃ​ទី​១៣​មក​រា​នៅ​ក្នុង​ព្រៃ​តាម​ផ្លូវ​ទៅ​ភ្នំ​ក្រោម ស្ថិត​ក្នុង
ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។ ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២
និង​៣០​នាទី​ថ្ងៃ​ត្រង់​ ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប ។
មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឆាត់ ឈៀក
ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មានស្រុក​កំណើត​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប ត្រូវ​បាន
​សមត្ថកិច្ច​ទៅ​ចាប់ខ្លួន​រហូត​ដល់​ផ្ទះ​ដោយ​យោង​ទៅ​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​រង​គ្រោះ​ដែល​មាន​អាយុ​៤៦​ឆ្នាំ ដែល​ជា
​អ្នក​ភូមិ​ផង​របង​ជាមួយ ប្តឹង​ដោយ​ចោទប្រកាន់​ថា​បាន​ចាប់​គាត់​រំលោភ ​រហូត​បាន​២​ដង​នៅ​ក្នុង​ព្រៃ​តាម​ផ្លូវ​ទៅ​ភ្នំ​
ក្រោម​កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៦ ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ឌុ​ប​ស្ត្រី​រង​គ្រោះ ទៅ​ហូប​អី​នៅ​ផ្លូវ​ទៅ​ភ្នំ​ក្រោម
រួច​នាំ​ចូល​ទៅ​ក្នុង​ព្រៃ​ស្ថិត​នៅ​ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប រួច​ចាប់រំលោភ​រហូត​បាន​សម្រេច​ចំនួន
​២​ដង​ពិតប្រាកដ​មែន ។
បច្ចុប្បន្ន​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង ​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិ
វិធី​ច្បាប់ ៕


Previous
Next Post »